វិមានឯករាជ្យ (Vimean Ekareach)

វិមាននេះត្រូវបានសម្ភោធ នៅឆ្នាំ១៩៥៨ ដើម្បីអបអរឯករាជ្យភាពរបស់ប្រទេសកម្ពុជាពីអំណាច បរទេស។ ស្ថាបត្យករកម្ពុជាដ៏ល្បីឈ្មោះ លោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករនៃវិមាននេះដែលយកលំនាំតាម រាងផ្កាឈូក ក្រពុំ លំអដោយក្បាលនាគ (ពស់មានក្បាលច្រើន) និងរំលេចចេញយ៉ាងច្បាស់នូវម៉ូដ​របស់ប្រាង្គប្រាសាទ អង្គរវត្ត។ វិមានឯករាជ្យ ឥឡូវក៏ត្រូវបានប្រើជាវិមានសំគាល់ការបញ្ចប់សង្គ្រាម​នៅកម្ពុជា ក៏ដូចជាឯករាជ្យភាព របស់ខ្លួន។ វិមានឯករាជ្យស្ថិតនៅចំកណ្តាលរង្វង់ចរាចរ​ នាទី​ប្រសប់ នៃមហាវិថី នរោត្តម និងមហាវិថី សីហនុ និងជាទីតាំងប្រារព្ធពិធី និងសេវាចំរុះពណ៌ នាថ្ងៃ​ទិវានយោបាយនានា​ ដូចជាបុណ្យឯករាជ្យ (ទី៩ ខែវិច្ឆិកា) និងទិវារដ្ឋធម្មនុញ្ញ (ទី២៤ ខែកញ្ញា) ។

ទៅដល់ទីនោះ ៖
អាស័យដ្ឋានៈ ទីប្រសប់ មហាវិថី នរោត្តម និងមហាវិថី សីហនុ
២,៦ គ.ម. ​ពីវត្តភ្នំ
សូមមើលទិសដៅ



TOP