ដំណើរកំសាន្តតាមទន្លេ និងមើលថ្ងៃលិចដោយជិះកាណូតតាមដងទន្លេ មានការងាយស្រួលរៀបចំទេ ហើយផ្តល់ ជូន នូវទិដ្ឋភាពគួរអោយចាប់អារម្មណ៍ម្យ៉ាងពីទីក្រុង។ ដំណើរកំសាន្តដោយជិះ កាណូតម្តងធម្មតាត្រូវចំណាយ ពេល ១-២ ម៉ោង ហើយជិះឡើងទៅទន្លេសាប តាមតំបន់មាត់ទន្លេ ចំណុចកណ្តាល ដោយនាំមកនូវផ្ទាំង ទេសភាពដ៏វិចិត្រ នៃព្រះបរមរាជវាំង សារមន្ទីរជាតិ សួន និង រាងអគារខ្ពស់ៗនៅភ្នំពេញ ហើយក៏កាត់ទន្លេសាប និងឡើងទៅទន្លេមេគង្គ ដើម្បីគយគន់ ភូមិនេសាទបណ្តែតទឹក។
កាណូតទេសចរណ៍មានតាមទំហំនិងគុណភាពផ្សេងៗគ្នា រង់ចាំតាមមាត់ ទន្លេ ទីតាំងចំណតនៅទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ខាងកើតវត្តភ្នំ ។ ពីម៉ោងប្រហែល៨:០០ ដល់១៧.៣០ លោកអ្នកអាចជិះ កាណូតកំសាន្តមើលថ្ងៃលិចបាន ដោយអស់$៤-$៥ ម្នាក់ លើកាណូតទេសចរណ៍រួមគ្នា។