ធ្វើដំណើរជុំវិញភ្នំពេញ
ការធ្វើដំណើរជុំវិញទីក្រុងភ្នំពេញមានភាពងាយស្រួលល្មម។ លោកអ្នកនៅអាចធ្វើដំណើរតាម បណ្តោយក្រុង តែក្នុងរយៈពេលមិនដល់៣០នាទីផង ហើយធ្វើដំណើរពីតំបន់ទេសចរណ៍មួយ ទៅមួយទៀតតែក្នុងរយៈពេល មិនដល់១០នាទីទេ។
/// ម៉ូតូកង់បី
«ម៉ូតូសណ្តោងរឺម៉ក» មានការពេញនិយមច្រើននៅភ្នំពេញ។ ការជិះកំសាន្ត លើម៉ូតូសណ្តោងរឺម៉កនេះ នៅប្រទេសកម្ពុជានាំមកនូវអារម្មណ៍ស្ងប់ និង រីករាយ។ ទុកទុកសំរាប់ជួលជិះ ច្រើនប្រមូលផ្តុំ នៅតំបន់ទេសចរណ៍ពេញ និយមដូចជា នៅមាត់ទន្លេ និងនៅតាមសណ្ឋាគារ ទេសចរណ៍នានា។ បើជិះជិតៗអស់$១-$២ ហើយបើជិះពេញមួយថ្ងៃអស់$១០-$១៥។ តំលៃមាន ការប្រែប្រួលអាស្រ័យលើចំនួនអ្នកជិះ និងកន្លែងដែល អ្នកហៅរឺម៉ក់កង់៣ជិះ។
/// ម៉ូតូឌុបៈ
«ម៉ូតូ»ឃើញមានគ្រប់ទីកន្លែង ជាមធ្យោបាយធ្វើដំណើរសាធារណៈដ៏សាមញ្ញនិង លឿនជាងគេ។ ស្ទើរគ្រប់ទីកន្លែងក្នុងក្រុង ឃើញមានសុទ្ធតែម៉ូតូ ដើរទៅកាច់ជ្រុងផ្លូវតែបន្តិច អ្នករត់ ម៉ូតូនឹងមករក លោកអ្នក ភ្លាម។ ម៉ូតូគិតថ្លៃពី ១៥០០៛ - ៤០០០៛ សំរាប់ដំណើរក្នុងក្រុង ហើយ $៦- $៨ ក្នុងមួយថ្ងៃ។ តំលៃកើនឡើង ពេលជិះពេលយប់ និងមានគ្នាច្រើន។
/// ឡានតាក់ស៊ីសាធារណៈ
Global taxi, Tranchoic taxi និងសមាគមតាក់ស៊ីផ្តល់សេវាតាក់ស៊ីរាល់ម៉ោងរាល់ថ្ងៃ តាមការទូរស័ព្ទ។ មានពីរច្រើនតែមកដល់ ពេលណាទូរស័ព្ទរកប៉ុណ្ណោះ រីឯ Global taxis វិញពេលខ្លះចាំភ្ញៀវ នៅតំបន់ទេសចរណ៍ ជាពិសេសពេលយប់។ អ្វីដែលងាយ រកជាងនេះ គឺឡានតាក់ស៊ីអត់ឈ្មោះ អត់គិតចំងាយ ភាគច្រើនគឺឡាន Camrys ដែលអាចរៀបចំបានតាមរយៈសណ្ឋាគារ រឺភ្នាក់ងារទេសចរណ៍ របស់លោកអ្នក។ តាក់ស៊ីបែបនេះក៏អាចឃើញមានរងចាំ នៅក្រៅសណ្ឋាគារធំៗដែរ។ តាក់ស៊ី ឬ ឡានមានអ្នកបើកបរ គិតថ្លៃ$២៥-$៣៥ ក្នុងមួយថ្ងៃ។ បើជិះលំហែជិតៗ អស់ថ្លៃយ៉ាងតិចក៏$៤-$៥ដែរ។
- Global taxi
- Tranchoic taxi
- សមាគមតាក់ស៊ី
/// ស៊ីក្លូ
កង់អូសសាមញ្ញនេះក្នុងស្រុកច្រើនហៅថា «ស៊ីក្លូ» អាចជាមធ្យោបាយធ្វើដំណើរ បែបបណ្តែត អារម្មណ៍ហើយក៏ងាយស្រួលម្យ៉ាងដែរ ជាពិសេសបើសិនមិនគិត រឿងពេលវេលាទេ។ ជិះស៊ីក្លូមាន ការងាយស្រួលចិត្ត ជាងជិះម៉ូតូ ហើយដំបូលជួយ អោយជិះបានក្តៅក៏បាន ត្រជាក់ក៏បាន។ ជិះស៊ីក្លូ អាចថាអស់ថ្លៃប្រហែលនឹងម៉ូតូដែរ។
ទៅដល់ និងចាកចេញ
/// រថយន្តក្រុងៈ
ក្រុងធំៗភាគច្រើនឥឡូវអាចទៅដល់ដោយងាយ តាមឡានក្រុងចេញពីភ្នំពេញ។ ឡានក្រុងភាគ ច្រើនចេញពីការិយាល័យក្រុមហ៊ុន ដែលច្រើនតែប្រមូលផ្តុំម្តុំផ្សារថ្មី រឺមានទីតាំងជិតម្តុំខាងជើងផ្លូវ ស៊ីសុវត្ថិ។
សូមមើល
សមាគមធ្វើដំណើរផ្លូវគោកសំរាប់ទេសចរណ៍នៅភ្នំពេញ។
/// កាណូតៈ
មានសេវាកម្មកាណូតលឿនទៅដល់ភ្នំពេញដោយចេញពីសៀមរាប។ កាណូតចេញពីខាងត្បូងស្ពានជ្រោយចង្វារ លើផ្លូវ ស៊ីសុវត្ថិ ត្រង់ផ្លូវលេខ១០៤។
សូមមើល
សមាគមធ្វើដំណើរផ្លូវគោកសំរាប់ទេសចរណ៍នៅភ្នំពេញ។