
ព្រះរាជក្រមលេខ ០៣ នស.៩៤ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៩៤ ពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
- ច្បាប់នេះមានវិសាលភាពគ្របដណ្តប់លើការវិនិយោគនានាដែលអនុវត្ត នៅលើទឹកដីនៃ
ព្រះរាជាណាចក្រកម្ពុជាដោយអ្នកវិនិយោគជាជនជាតិខ្មែរ និង ឬ ជនបរទេស។

ព្រះរាជក្រមលេខ នស/រតម/០៣០៣/០០៩ ចុះថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០០៣ ស្តីពីវិសោធនកម្ម
នៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
- ច្បាប់នេះមានវិសាលភាពចំពោះរាល់គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកំណត់
និតិវិធីនៃការបង្កើតគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឡើងដោយបុគ្គលណាមួយ។ - មានតែគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍
ដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់នេះ។

អនុក្រឹត្យលេខ ១១១អនក្រ.បក ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តន៍ច្បាប់ស្តីពីវិនិសោធនកម្ម
នៃច្បាប់ស្តីពីវិនិយោគកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា។
- អនុក្រឹត្យនេះបំពេញបន្ថែម និងចាត់ចែងគ្រប់គ្រងការអនុវត្តន៍ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
និងមានគោលដៅជំរុញការលើកទឹកចិត្ត និងធ្វើនិយ័តកម្មលើការវិនិយោគទាំងឡាយ របស់និតិបុគ្គលសញ្ជាតិខ្មែរ
និងនិតិបុគ្គលសញ្ជាតិបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រះរាចក្រមលេខ នស/រកម/១០០៧/០២៥ ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០៧ ស្តីពីច្បាប់សម្បទាន។
- ច្បាប់នេះមានគោលបំណងជំរុញ និងសម្រួលការអនុត្តន៍គំរោងរចនាសម្ព័ន្ធ ដោយហិរញ្ញប្បទានឯកជន នៅព្រះរាជាណាចក្រកម្ពុជាដើម្បីបំរើផល ប្រយោជន៍សាធារណៈនិងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។

អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ស្តីពីការបង្កើតនិងការគ្រប់គ្រង
តំបន់សេដ្ឋកិច្ចពិសេស។
- អនុក្រឹត្យនេះមានគោលដៅបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើននូវបរិយាកាសវិនិយោគដែល
អំណោយផលដល់ការធ្វើអោយកាន់តែប្រសើរ នូវផលិតភាពក្នុងការផលិតទំនិញ ការប្រជែងឈ្នះកំណើន
សេដ្ឋកិច្ចជាតិជំរុញការនាំចេញដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្តយភាពក្រីក្រព្រមជាមួយត្នា
នេះកំនត់អំពីនិតិវិធីនិងបទប្បញ្ញត្តិទាំងឡាយទាក់ទងដល់ការបងើ្កត ការគ្រប់គ្រង សម្រប សម្រួលរាល
សកម្មភាពវិនិយោគ និងជំរុញលើកទឹកចិត្ត ដល់ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ តំបន់អ្នកវិនិយោគក្នុង
តំបន់សេដ្ឋកិច្ចពិសេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ផ្អែកលើគោលដៅខាងលើនេះរាជរដ្ឋាភិបាលនឹងលើកស្ទួយតំបន់សេដ្ឋកិចពិសេសនៅក្នុង
ព្រះរាជាណាចក្រកម្ពុជា។ លក្ខខណ្ឌ ការទទួលបាននូវតម្រូវការអំពីពត៌មាន និងភាពស៊ីចង្វាក់ត្នា
ទៅជាមួយនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះកន្លងមក។

អនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថៃ្ងទី ២៩ ខែ កុម្ភះ ឆ្នាំ ២០០៧ ស្តីពីការបងើ្កតអនុគណៈកម្មការ
វិនិយោគខេត្ត ក្រុង ។
- បងើ្កតយន្តការចុះបញ្ជីវិនិយោគ ជាគំរោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នៅខេត្ត - ក្រុង ដែលមានឈ្មោះថាអនុគណៈកម្មការវិនិយោគខេត្ត ក្រុង។

អនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថៃ្ងទី ២៩ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការដាក់បញ្ចាំការផេ្ទរ
នូវសិទ្ធិលើការជួលរយៈពេល ឬ សិទ្ធិលើសម្បទានដីសេដ្ឋកិច្ច ។
- មានគោលដៅកំណត់គោលការណ៍ និងលក្ខខណ្ឌតម្រូវទាំងឡាយក្នុងការផ្តល់សិទ្ធិដល់អ្នក
វិនិយោគក្នុងការដាក់បញ្ចាំសម្រាប់ធានានិងការផេ្ទរនូវសិទ្ធិលើការជួលរយៈពេលវែង ឬ សិទ្ធិ
លើសម្បទានដីក្នុងរយៈពេលមិនលើសពីរយៈពេលដែលមានកំណត់ក្នុងកិច្ចសន្យាជួលរយៈ
ពេលវែងឬកិច្ចសន្យាសម្បទានដី ។
ឯកសារទាំងនេះ អាចរកបាននៅរដ្ឋបាលសាលារាជធានី (ទីចាត់ការផែនការនិងវិនិយោគ)
Phnom Penh Capital Hall - Investment Office
# 69, Preah Monivong Blvd., Sangkat Srah
Chak, Khan Daun Penh, Phnom Penh.
ទាញយកឯកសារទាក់ទងនឹងច្បាប់វិនិយោគក្នុងប្រទេសកម្ពុជា