អំពីទឹកជំនន់ឆ្នាំ២០១១
សេចក្តីផ្តើម
ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ យើងសង្កេតឃើញមាន នៅស្ថានីយទន្លេបាសាក់ចតុមុខ ទឹកបានឡើង​ជាលំដាប់ ដែលកាលនោះទឹកទន្លេខ្ពស់បំផុតមានកំរិត ១០.៨៦ម៉ែត្រ រហូតមកដល់ថ្ងៃទី១២ ខែតុលា ទើបចាប់​ស្រកទៅវិញ។
ផែនទីទីតាំងដែលបានរងការលិចលង់ (ចុចត្រង់នេះដើម្បីយករូបខ្នាតធំ)

ផលប៉ះពាល់

បើគិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១១ គ្រោះទឹកជំនន់បានធ្វើឱ្យលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌជាយក្រុងចំនួន៤ មាន២៨សង្កាត់ ទទួលរង នូវផលប៉ះពាល់ ដែលមានតួលេខដូចខាងក្រោម៖
  • អគារ ឬសំណង់៖ ផ្ទះប្រជាពលរដ្ឋចំនួន
    ១៤,៥៧០ខ្នង, មណ្ឌលសុខភាព ចំនួន ៣, វត្តអារាម ចំនួន ១១, អគារ កងឯកភាពវរសេនាតូចលេខ ៤ និងអគារកងវរសេនាតូចវិស្វកម្មចំនួន ១៣អគារ, សាលារៀនចំនួន ២២ សាលា​ (វិទ្យាល័យ ៣ អនុវិទ្យាល័យ ២ និងបឋមសិក្សា ១៦ រួមនឹងមតេ្តយ្យសាលា ១ផង)។
  • ប្រជាពលរដ្ឋ៖ មនុស្សចំនួន ៧៥,០២៧នាក់ ត្រូវនឹង ១៧,១៥០ គ្រួសារ ត្រូវបានរងដោយទឹកជំនន់។
  • ហេដ្ឋារចនាសម្ព័ន្ធ៖ ខូចខាតផ្លូវចំនួន ១២៩ខ្សែ (ផ្លូវចំរុះប្រភេទ មាន ផ្លូវDBST បេតុង) ក្នុងនោះមាន ៨១ខ្សែ ជាផ្លូវក្រួស ក្រហម និងផ្លូលំ។ ស្រុតក្បាលស្ពាន់បេតុងចំនួន ១ (ស្ពានអូរស័ក្តប្រយុទ្ធ) ស្ថិតក្នុងសង្កាត់ស្នោ ខណ្ឌ ពោធិ៍សែនជ័យ។
  • ដំណាំភោគផល៖ ប៉ះពាល់ដល់ដំណាំស្រូវ ចំនួន ៨៣៤.៧២ ហិកតា ក្នុងនោះធ្វើឲ្យខូចខាត ៦៨០.៩៨ហិកតា។
  • ផ្សេងៗ៖ ក្រៅពីនោះ បានបង្កឲ្យខូចខាត ដោយបាក់របងវិទ្យាល័យ សម្តេចហ៊ុនសែន សំរោង ប្រវែង ២១០ម៉ែត្រ។​ អណ្តូងទឹក និងអណ្តូងស្នប់ចំនួន ១១៨ អណ្តូង។ ស្រះចិញ្ចឹមត្រី ចំនួន ១៥៣ស្រះ ទៀតផង។

///  បញ្ជីទីតាំងដែលរងគ្រោះ

`
ខណ្ឌ/សង្កាត់
មានជ័យ និរោធ ច.អំពៅ១ ច.អំពៅ២ ព.ប្រា ច.អ.រ​ លើ វាលស្បូវ ព.​ឯង ក្បាលកោះ ព្រែកថ្មី
ឫស្សីកែវ ស.​ប៉ាក ច.ចំរេះ១ ច.ចំរេះ២ គ.ម៦ ទួល សង្កែ ជ.ចង្វារ ព.លៀប ព.តាសេក បាក់ខែង កោះដាច់ ឫស្សីកែវ
សែនសុខ ព.ព្នៅ ពញាពន់ សំរោង
ដង្កោ ពន្សាំង គោករកា ស្នោ ឪឡោក ស.រ ក្រោម
ដូនពេញ ស្រះចក

វិធានការរបស់អាជ្ញាធរ

  • អាជ្ញាធរបានជម្លៀសពួកគាត់ ចំនួន ៣,០១៧ គ្រួសារ (១៤,៥៧០នាក់) ទៅកាន់ទីទួលមានសុវត្ថិភាព ផ្តល់ អំណោយ សរុបចំនួន ២១,២៣២ គ្រួសារ ដែលក្នុងនោះ ខណ្ឌមានជ័យ ៨,៨៤៧ គ្រួសារ ខណ្ឌឫស្សីកែវ ៨,៨២៦ គ្រួសារ ខណ្ឌសែនសុខ ៣,១៦៨គ្រួសារ និង ខណ្ឌពោធិ៍សែនជ័យ (កាលនោះ ខណ្ឌដង្កោ) ៣១៩គ្រួសារ។
  • បូមទឹកសង្គ្រោះសាលារៀន ចំនួន ៤ បានបើកបវេសនកាលទាន់កាលកំណត់របស់ក្រសួងអប់រំ។
  • រៀបបាវខ្សាច់ទប់ទឹកជំនន់ចំនួន ៣៤ កន្លែង ប្រវែងសរុប ៤,៥៧៦ ម៉ែត្រ ដោយមានបិទអណ្តូងលូតំបន់វិមានរដ្ឋសភា សួនច្បារសម្តេច ហ៊ុនសែន និងផ្លូវភ្លោះគីឡូម៉ែត្រលេខ ៦។
  • ផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យនៅតាមទីទួលសុវត្ថិភាព និងចុះចាក់ថ្នាំ ការពារជម្ងឺអុតក្តាម និងជម្ងឺសារទឹកគោ ក្របី។
  • ចាត់ក្រុមគ្រូពេទ្យ ៣០ក្រុម ចំនួន ១៥០នាក់ និងរថយន្តគិលានសង្គ្រោះ ១២គ្រឿង ប្រចាំការ ព្រមទាំងបានចុះចែកថ្នាំពេទ្យ និងព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពបាន ១.៣៥៦ នាក់។
  • ចាត់ក្រុមយុវជន ធ្វើអនាម័យ បោសសំអាត ចាក់សាប នៅសាលាបឋមសិក្សា បឋមសិក្សាមង្គលសត្ថាវ័ន្ត (ផ្តល់សម្ភារៈសិក្សាឲ្យសិស្សចំនួន ៤៦៥នាក់) និង សាលាមត្តេយ្យមជ្ឈឹមវ័ន ចំនួន ២បន្ទប់ ព្រមទាំងចែកសៀវភៅ កាតាប ប៊ិច ដល់សិស្សចំនួន ៧៤៥នាក់ នៅទួលសុវត្ថិភាព។
  • បានផ្ទេរសិស្សថ្នាក់ទី៩ និងទី១២ វិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សំរោង ឱ្យទៅរៀន នៅសាលាបឋមសិក្សាវត្តក្រួសចំនួន ៥បន្ទប់។
អភិបាលចុះពិនិត្យជាក់ស្តែងទីតាំងដែលរងផលប៉ះពាល់
អភិបាលចុះចែកអំណោយដោយផ្ទាល់ដល់ជនរងគ្រោះ

អំណោយបានចែកជូនជនរងគ្រោះ

សាលារាជធានីភ្នំពេញ សាខាកាកបាទក្រហមរាជធានីភ្នំពេញ ក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយរាជធានីភ្នំពេញ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍរាជធានីភ្នំពេញ ព្រះសង្ឃ និងសប្បុរសជន បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ទឹកបរិសុទ្ធ ទឹកដោះគោ ស្ករស តែ សារុង ក្រមា តង់ ថ្នាំពេទ្យ និងថវិកា ឱ្យដល់ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៨.៤៥៣ គ្រួសារ ក្នុងនោះ ខណ្ឌមានជ័យ ៣.២០០ គ្រួសារ ខណ្ឌឫស្សីកែវ ៤.០៧០ គ្រួសារ ខណ្ឌសែនសុខ ៩៨៣ គ្រួសារ និងខណ្ឌដង្កោ ២០០ គ្រួសារ៕
សកម្មភាពពិនិត្យសុខភាពដល់អ្នករងគ្រោះ និងចែកអំណោយជូនប្រជាពលរដ្ឋ
TOP