ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ
- បោះឆ្នោត អសកល តាមប្រព័ន្ធសមាមាត្រ
- អាណត្តិ ៥ឆ្នាំ
- ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញមិនលើសពី ២១ រូប
- បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- មានសញ្ជាតិខែ្មរពីកំណើត
- មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលបានកំណត់
ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ - ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អ្នកដែលមានសិទ្ធិទៅបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែងនិងមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី១នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៩
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ
- បោះឆ្នោត អសកល តាមប្រព័ន្ធសមាមាត្រ
- អាណត្តិ ៥ឆ្នាំ
- ចំនួនសមាជិកក្រុមប្រឹក្សាខណ្ឌអាចមានពី ១៧ ទៅ ១៩រូប ផ្អែកតាមចំនួនប្រជារាស្ត្រនិង ភូមិសាស្រ្តរបស់ខ្លួន
- បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- មានសញ្ជាតិខែ្មរពីកំណើត
- មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលបានកំណត់ ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ
- ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អ្នកដែលមានសិទ្ធិបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែងនិងមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងខណ្ឌ
ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ អាណត្តិទី១នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៩
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់
- បោះឆ្នោត សកល តាមប្រព័ន្ធសមាមាត្រ
- អាណត្តិ ៥ឆ្នាំ
- ចំនួនសមាជិកក្រុមប្រឹក្សាសង្កាត់អាចមានពី ៥ទៅ ១១រូប ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន
- បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- មានសញ្ជាតិខែ្មរពីកំណើត
- មានអាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
- ចេះអាន និងសរសេរអក្សរខ្មែរ
- បានចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរ ឈ្មោះបោះឆ្នោត
- មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
- អ្នកមានសិទ្ធិបោះឆ្នោតគឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងសង្កាត់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់បានប្រព្រឹត្តទៅ ២ អាណត្តិរួចហើយ
- អាណត្តិទី ១ បានបោះឆ្នោត នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០០២
- អាណត្តិទី ២ បានបោះឆ្នោត នៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០០៧
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
- បោះឆ្នោត សកល តាមប្រព័ន្ធសមាមាត្រ
- អាណត្តិ ៥ឆ្នាំ
- ចំនួនអាសនៈយ៉ាងតិច ១២០ អាសនៈ (ដោយឡែករាជធានីភ្នំពេញមាន ១២ អសនៈ)
- បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- មានសញ្ជាតិខែ្មរពីកំណើត
- មានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
- អ្នកមានសិទ្ធិទៅបោះឆ្នោត គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តបានប្រព្រឹត្តទៅ ៤ អាណត្តិរួចហើយ
- អាណត្តិទី ១ បានបោះឆ្នោត នៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ១៩៩៣
- អាណត្តិទី ២ បានបោះឆ្នោត នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៩៨
- អាណត្តិទី ៣ បានបោះឆ្នោត នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៣
- អាណត្តិទី ៤ បានបោះឆ្នោត នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
- បោះឆ្នោត អសកល តាមប្រព័ន្ធសមាមាត្រ
- អាណត្តិ ៦ ឆ្នាំ
- ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំង មូល ក្នុងនោះ
- សមាជិក ២រូប តែងតាំងដោយព្រះមហាក្សត្រ
- សមាជិក ២រូប ត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន
- សមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតអសកល
- បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- មានសញ្ជាតិខែ្មរពីកំណើត
- មានអាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
- អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។
ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា អាណត្តិទី២ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៦