សេវាទូទៅ
សេវាកម្មដែលសាលារាជធានីផ្តល់ជូនសាធារណជន :
ចុចទីនេះដើម្បីមើលផែនទីរបស់អគារ


  • វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ។

  • លិខិត​អនុញ្ញាតសាងសង់។

  • លិខិតអនុញ្ញាតជួលអចលនវត្ថុឲ្យជនបរទេស។
  • ចំនុច៣នេះសាមីសំណើអាចទៅយកពាក្យស្នើសុំនៅ
    សង្កាត់ដែលអចលនវត្ថុនោះរស់នៅ ហើយ បែបបទនេះ
    ត្រូវឆ្លងកាត់មន្ទីរជំនាញសិន​មុននឹងមកដល់សាលារាជធានីសំរេច។

  • លិខិតអនុញ្ញាតទីតាំងនិងប្តូរទីតាំង ធ្វើអាជីវកម្មនានាដូចជា ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុនឯកជន អង្គការ សមាគមន៍ សាលារៀនចំណេះទូទៅឯកជន ។

  • ធ្វើនិត្យានុកូលកម្មឯកសារថតចម្លង​ (Legaliser/Legalize) ដូចជា អត្តសញ្ញាណប័ណ្ណ, វិញ្ញាបនប័ត្រ, សញ្ញាប័ត្រគ្រប់ប្រភេទ និងលិខិតស្នាមនានា។​(ព័ត៌មានបន្ថែមពីបែបបទ ពេលវេលា និងសេវា) ចំពោះឯកសារថតចម្លង អ្នកស្នើសុំត្រូវ៖
    - នាំមកជាមួយនូវឯកសារច្បាប់ដើមដើម្បីការផ្ទៀងផ្ទាត់
    - ពេលដែលមកដកឯកសារដែលធ្វើនិត្យានុកូលកម្មរួចត្រូវមកតាមកាលបរិច្ឆេទ ដែលបានកំនត់ ព្រមទាំងនាំមកជាមួយនឹង បង្កាន់ដៃសាលារាជធានីបានផ្តល់ឲ្យនៅថ្ងៃមកសុំធ្វើនិត្យានុកូលកម្ម ។
    សាលារាជធានីមិនធ្វើនិត្យានុកូលកម្មជូននៅឯកសារដូចខាងក្រោម៖
    - ឯកសារដែលពុំមានច្បាប់ដើមមកជាមួយ
    - សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍
    (ឯសារខាងលើសាមីខ្លួនត្រូវទៅធ្វើការទំនាក់ទំនងនៅសង្កាត់ដែលខ្លួនរស់)

  • លិខិតអនុញ្ញាត អាជីវកម្ម ឬសកម្មភាពផេ្សងៗទៀតដែលទាក់ទងនឹងសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព ទីក្រុង និងប៉ះពាល់ដល់​ជីវភាពរស់នៅ​ទូទៅរបស់ប្រជាពលរដ្ឋរស់ក្នុងរាជធានីភ្នំពេញទាំងមូល។
  • ពាក្យស្នើសុំគឺសាមីខ្លួនអាចមកទំនាក់ទំនងសុំនៅសាលារាជធានីភ្នំពេញ ការិយាល័យរដ្ឋបាល


សាមីខ្លួនអាចស្វែងយល់បន្ថែមចំពោះឯកសារដែលតំរូវឲ្យភ្ជាប់មកជាមួយ (Required support docs) ដែលមានរៀបរាប់ ក្នុងពាក្យស្នើសុំនីមួយៗ។


បើសិនលោកអ្នកមានសំនួរបន្ថែម សូម ទំនាក់ទំនងយើងខ្ញុំ.

TOP