រាជធានីភ្នំពេញ សូមស្វាគមន៍!
ក្នុងចំណោមបណ្តាជនជាតិអាស៊ីទាំងក្នុង និងក្រៅប្រទេស រាជធានីភ្នំពេញ គឺជារាជធានី ដែលមានកេរ្តិ៍ឈ្មោះ ល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅប្រសព្វនៅទន្លេធំ ៣ ជាប់ដៃទន្លេ ៤ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅផ្នែកខាងស្តាំមុខ ព្រះបរមរាជវាំង។ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ ចំនួន
១.៥០១.៧២៥នាក់ (ស្ថិតិខែសីហា ២០១២) ជាមួយនឹងបរិមានប្រជាជនសរុបទូទាំងប្រទេស ចំនួន
១១.៤ លាននាក់។
រាជធានីភ្នំពេញ ក៍ជាច្រកចូលមួយដ៍សំខាន់នៃបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក ជាតំបន់បេតិកភណ្ឌ មានសាសនាចំរុះជាងគេនៅលើពិភពលោក និងមានអំណោយផលពីធម្មជាតិ ដោយមានប្រាសាទអង្គរវត្ត នៅភាគ ខាងលិច ឆ្នេរសមុទ្រដ៍ស្រស់ស្អាតនៅភាគខាងត្បូង និងមានដើមកំណើតជនជាតិភាគតិចនៅបណ្តាខេត្តជាច្រើននៃ ភាគឥសានប្រទេស។
រាជធានីភ្នំពេញបានបង្ហាញនូវវប្បធម៌មួយចំនួន និងភាពទាក់ទាញបែបប្រវត្តិសាស្រ្តរួមមាន ព្រះបរមរាជវាំង វិហារព្រះកែវមរកត និងសារមន្ទីរជាតិ។ មិនត្រឹមប៉ុណ្ណោះ មានសណ្ឋាគារថ្នាក់ផ្កាយប្រាំ ផ្ទះសំណាក់ ភោជនីយដ្ឋាន អន្តរជាតិ ហាងគុយទាវតាមដងផ្លូវ កិ្លបកំសាន្តថ្នាក់ក្នុងស្រុក និងក្លឹបឌីស្កូថ្នាក់អន្តរជាតិ ។ល។
រាជធានីភ្នំពេញ ជារាជធានីដែលមានកំណើនប្រជាជនផ្លាស់ប្តូរ ដូចបណ្តា ទីក្រុងទេសចរណ៍អាស៊ានដទៃ ទៀតដែរ។ បរិមាណភោជនីយដ្ឋាន និងសណ្ឋាគារ បានរីករាលដាលគួរឱ្យកត់សំគាល់ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណេះ កំណើនភ្ញៀវទេសចរណ៍បានកើនឡើងយ៉ាងគំហុក ពីមួយឆ្នាំទៅមួយឆ្នាំ។ ច្រកទ្វារចេញចូល អន្តរជាតិផ្លូវគោកចំនួន ៣ ត្រូវបានចាប់ដំណើរការនៅឆ្នាំ ២០០៨ ហើយសព្វថ្ងៃ យើងយើងអាចធ្វើដំណើរតាមផ្លូវ អាកាសដោយផ្ទាល់ពីរាជធានីភ្នំពេញទៅទីក្រុងអាស៊ានមួយចំនួនផងដែរ។ ប្រព័ន្ធផ្លូវគោកត្រូវបានជួសជុលនិងធ្វើ អោយប្រសើរឡើងបន្តិចម្តងៗ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលរួមទាំងការដឹកជញ្ជូនតាមជើងយន្តហោះក្នុង ស្រុក និងការបំរើសេវាទៀងទាត់តាមរថយន្តក្រុង ពីរាជធានីទៅទីក្រុងធំៗដូចជាក្រុងព្រះសីហនុ និងកំពង់ចាមជា ដើម។ ព្រះរាជាណាចក្រកម្ពុជាកំពុងក្លាយជាកន្លែងមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍មក ទស្សនាជារៀងរាល់ថ្ងៃ។