ឯកឧត្តម Hua Ngoc Thuan អនុប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញចូលជួបសំណេះ សំណាលជាមួយ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៣
នាល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ គណៈប្រតិភូខេត្តគៀនយ៉ាង ដឹកនាំដោយ ឯកឧត្តម ឡាម ហ្វាង សា អនុប្រធានគណះកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
ឯកឧត្តម ប៊ែត្រង់ ដឺឡានូអេ អភិបាលក្រុងប៉ារីស បានចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ នា រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣
បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ(AIMF) នៅទីក្រុងវៀងចន្ទ័ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញ វិញប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៣ នេះ
នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម SOUKANH MAHALATH អភិបាលរដ្ឋធានីវៀងច័ន្ទ