គម្រោងស្ថាបនាសួន ផ្លូវ និងច្រាំងទន្លេត្រើយខាងកើត​ - 60%
Thursday, 14 Jun 2012 08:10
រូបភាពគម្រោង និងស្ថានភាពមុនពេលចាប់ផ្តើមគម្រោង
គិតត្រឹមថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៣

ព័ត៌មានគម្រោង

ទីតាំង៖ ចាប់ពីគល់​ស្ពាន​មិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដល់​ច្រាំង​មុខ ការដ្ឋានសណ្ឋាគារ
ម្ចាស់គំរោង៖ សាលារាជធានីភ្នំពេញ
អ្នកសាងសង់៖ ក្រុមហ៊ុនសំណង់របស់សណ្ឋាគារសុខារ
ត្រួតពិនិត្យបច្ចេកទេស៖ មន្ទីរសាធារណៈការ និងដឹកជញ្ជួនរាជធានី
រយៈពេល៖ ១៨ខែ
ចាប់ផ្តើមនិងគ្រោងបញ្ចប់៖ មិថុនា ២០១១ - វិច្ឆិកា ២០១២
គំរោងថវិកា៖​ ១៨.២៧២.៣៤៨ ដុល្លាអាមេរិក សំរាប់ការងារសាងសង់ច្រាំងទន្លេ​ ជាមួយនឹង ២.៨៧០.០០០ ដុល្លាអាមេរិក សំរាប់ស្ថាបនាផ្លូវ សួន ភ្លើងបំភ្លឺ ជាដើម
លក្ខណៈបច្ចេកទេសសង្ខេបនៃការស្ថាបនា៖ តាមការបង្ហាញរបស់ក្រុមបច្ចេកទេស ប្លង់ Tieng Phong Structure ច្រាំងទន្លេយើង នឹងត្រូវ ចែកចេញជា ២ កំណាត់ (segments) ដែលសាងសង់តាមបច្ចេកទេសខុសប្លែកគ្នា ក្នុងនោះមាន៖
  • ផ្នែកទី១ ៖ (Segment 1) ចាប់ពីគល់ស្ពានជ្រោយចង្វារខាងកើត មកដល់ ជិតសួនគំរោងសណ្ឋាគារសុខា អូតែល មានប្រវែង ១៧០០ម៉ែត្រ សំរាប់ទីតាំងដីខ្សោយ ចំណោទខ្ពស់ មានដីបាក់ ច្រើន នឹងត្រូវប្រើប្រាស់បច្ចេកទេស ច្រាំងចំណោទឈរត្រង់ (Vertical Embankment, Concrete Sheet Pile) ដែលការចំណាយខ្ពស់ ហើយមានភាពស្មុគស្មាញ
  • ផ្នែកទី២ ៖ (Segment 2) តចាប់ពីផ្នែកទីមួយរហូតដល់​ច្រាំងចុងជ្រោយ មានប្រវែង ១២០០ម៉ែត្រ សំរាប់ចំណោទទាប ត្រូវប្រើប្រាស់បច្ចេកទេស ចំណោទ ជំរេល (Slope Embankment)។
លទ្ធផលការងារធំៗដែលសម្រេចបាន៖
  • ដោះស្រាយសំណង់បណ្តោះអាសន្នខុសច្បាប់ចំនួន ១១១ខ្នងផ្ទះ
  • ការងារកាប់ដើមឈើ ដើម្បីសម្អាតការដ្ឋានសាងសង់ អស់ ៦៣ដើម
  • ការងារហ៊ុំព័ទ្ធការដ្ឋាន ដោយធ្វើរបងសុវត្ថិភាព ប្រវែង ២៤០០ម៉ែត្រ នៃប្រវែងច្រាំងសរុបត្រូវស្ថាបនា ៣០០០ម៉ែត្រ
  • ការងារជីកកាត់ជើងទេរ និងធ្វើផ្លូវសម្រាប់គ្រឿងចក្រ បានប្រវែង ១៣៥០ម៉ែត្រ
  • ការងារបុកសសរគ្រឹះមុខកាត់ទំហំ៧០០មីលីម៉ែត្រ ៥០០មីលីម៉ែត្រ និង ៤០០មីលីម៉ែត្រ ជម្រៅ១២ម៉ែត្រ ១៥ម៉ែត្រ និង ១៨ម៉ែត្រ បានចំនួន ៥៧ដើម
លទ្ធផលសំរេចបានប្រមាណ 60% នៃគំរោងការដ្ឋានបានដំណើរការ និងសំរេចបានលទ្ធផល៖
    ការងារជីកដីកាត់ជើងទេរធ្វើផ្លូវសំរាប់គ្រឿងចក្រចូល(១០០%)បានប្រវែង :៣.០០០ម៉ែត្រ
  • ការងារដឹកជញ្ជូនសរសរគ្រឹះ និងបន្ទះបេតុងគ្រឹះ បានចំនួន :៤.៥៧៨ ដើម
  • ការងារបុកបន្ទះបេតុងគ្រឹះប្រភេទ SW300​ មានចំនួន :១.២០៨បន្ទះ
  • ការងារបុកបន្ទះបេតុងគ្រឹះប្រភេទ SW400 ​មានចំនួន :១.១៥៧ បន្ទះ
  • ​ការងារចាក់បេតុងធ្នឹម និងបេតុងកម្រាលជើងទេរ បានប្រវែង ២.៣៩៥ ម៉ែត្រ ក្នុងនោះ :

  • ច្រាំងទន្លេប្រភេទ៣ ចាក់បេតុងបានប្រវែង ១.២២០ ម៉ែត្រ
  • ​ច្រាំងទន្លេប្រភេទ២ ចាក់បេតុងបានប្រវែង ១.១៨០ ម៉ែត្រ
  • ​ច្រាំងទន្លេប្រភេទ១ ចាក់បេតុងបានប្រវែង ៦០០ ម៉ែត្រ
  • ​ការងារបុកសរសរគ្រឹះមុខកាត់ទំហំ ៧០០មម, ៥០០មម និង ៤០០មម បានចំនួន ១.៥៧៧ ម៉ែត្រ
  • ​ការងារចាក់បេតុងគ្រួសអាចម៍ផ្កាយបានប្រវែង ៩២៥ ម៉ែត្រ
  • ​ការងារស្ថាបនាផ្លូវដោយចាក់អ៊ុតកៅស៊ូបេទីមីណឺ ក្នុងនោះ :

  • ឈូសឆាយកោរតម្រូវកូដនីវ៉ូបានប្រវែង ៧៥៨ ម៉ែត្រ
  • ​ចាក់ថ្មM40 ធ្វើគ្រឹះស្រទាប់ទី ១ (ទទឹង ៦ ម៉ែត្រ) បានប្រវែង៥៥០ ម៉ែត្រ
  • ជីកកាយដីស្អុយចេញបានប្រវែង ២០០ ម៉ែត្រ
  • ​ការងារផលិតការឺឡាសម្រាប់ចិញ្ចើមផ្លូវ និងសួនច្បារបានចំនួន ១៨០ម៉ែត្រការ៉េ
  • ​ការងាររៀបប័រឌៀ និងការឺឡា សម្រេចបាន ០ ម៉ែត្រការ៉េ
  • ​ការងារចាក់បង្កាន់ដៃច្រាំង សម្រេចបាន ០ ម៉ែត្រការ៉េ
  • ​ការងារតម្លើងបង្គោលភ្លើងបំភ្លឺសួនច្បារ និងផ្លូវ សម្រេចបាន ០ ដើម

​​
សកម្មភាពការងារស្ថាបនាច្រាំងទន្លេត្រើយខាងកើត
TOP