ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់អំពី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានចាត់ឲ្យឯកឧត្តម
កែប ជុតិមា អភិបាលរាជធានីជាតំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីជាអធិបតីភាព ក្នុងពីធីសែនក្រុងពាលី និងបើកការដ្ឋានសាងសង់
ស្ពានថ្មី២ (ស្ពាននាគ) ដែលភ្ជាប់ពីតំបន់កោះពេជ្រទៅចុងខាងកើត សួនច្បារសម្តេចហ៊ុនសែន។ ពិធីនេះនឹងប្រារព្ធទៅ
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ៨:០០ព្រឹក នៅទីតាំងការដ្ឋានតែម្តង ក្នុងនោះកម្មវិធីមាន៖
- សែនក្រុងពាលីសុំម្ចាស់ទឹកដីបើកការដ្ឋានសាងសង់ស្ពាន
- ពិធីបើកការដ្ឋាន ដោយមានការថ្លែងសុន្ទរកថារបស់អង្គពិធី
- គណៈអធិបតីអញ្ជើញចុចបូតុងជានិមិត្តរូបនៃការចាប់ផ្តើមសាងសង់
អាស្រ័យហេតុនេះសូមសាធារណៈជនមេត្តាយោគយល់ និងសហការ ក្នុងដំណើរការរៀបចំពិធីនេះ ក៏ដូចជា ដំណើរការសាងសង់ស្ពានឲ្យបានជោគជ័យ។