គម្រោងស្ពានអាកាស៧មករា (ស្តុបពេទ្យលោកសង្ឃ) - បញ្ចប់ជាស្ថាពរ
Friday, 06 Jan 2012 09:31
*** បើកការដ្ឋានថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

ព័ត៌មានអំពីគំរោង


  • គំរោង ៖ ស្ពានអាកាស៧មករា (ស្តុបពេទ្យលោកសង្ឃ)
  • ទីតាំងស្ពាន ៖ ស្ថិតក្នុង ខណ្ខទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • ម្ចាស់គំរោង ៖ សាលារាជធានី
  • ក្រុមហ៊ុនម៉ៅការសាងសង់ ៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា
  • លក្ខណៈពិសេសរបស់ស្ពាន ៖ ស្ពាននេះគឺស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ដោយមានបែកខ្នែងភា្ជប់ទៅវិថិកម្ពុជាក្រោម ជាស្ពានបេតុង ព្រមទាំងបង្កាន់ដៃសង្ខាងកំពស់១,០៨ម៉ែត្រ ដែលស្ថាបនា ឡើងដោយមានសួនច្បារនៅពីខាងក្រោមស្ពាន ។
  • ល្បឿនសុវត្ថិភាព ៖ ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង
  • រយៈពេលសាងសង់ ៖ ១៣ខែ
  • ទឹកប្រាក់នឹងត្រូវចំនាយ ៖ ៨,៧០៥,៨០៨$ ដុល្លាសហរដ្ឋអាមេរិក

///  អំពីស្ពានលើដងមហាវិថីសហព័ន្ធរុស្សី

  • ប្រវែង៣៤៥ម៉ែត្រ ទទឹង១៥,២០ម៉ែត្រ
  • អាចចរាចរទ្វេរទិស មាន២ខ្សែសំរាប់រថយន្តទៅ និង២ខ្សែមក ជាមួយនឹងរបាំងបេតុងបែងចែកទ្រូងស្ពាន
  • ជំរាល ៥,៧ភាគរយ
  • សសរស្ពានមានចំនួន៩ គំលាតពីសសរនីមួយៗ ប្រវែង២០ម៉ែត្រ និង ៣០ម៉ែត្រ
  • កំពស់សុវត្ថិភាពក្រោមស្ពានត្រង់ចំនុចប្រសព្វផ្លូវ ២៧១ ៥៩៨ និងវិថិកម្ពុជាក្រោម គឺ ៥,៥០ម៉ែត្រ

///  អំពីស្ពានលើដងវិថីកម្ពុជាក្រោម

  • ប្រវែង១៦០ម៉ែត្រ ទទឹង៦,៥០ម៉ែត្រ
  • ជាស្ពានឯកទិស ចរាចរក្នុងទិសដៅចុះពីស្ពានធំទៅវិថិកម្ពុជាក្រោម ដែលមាន១ខ្សែសំរាប់រថយន្ត ១ខ្សែសំរាប់ម៉ូតូ
  • ជំរាល ៥,៧ភាគរយ
  • សសរស្ពានមានចំនួន៩ គំលាតពីសសរនីមួយៗ ប្រវែង២០ម៉ែត្រ និង ៣០ម៉ែត្រ
  • កំពស់សុវត្ថិភាពក្រោមស្ពានត្រង់ចំនុចប្រសព្វមហាវិថីសហព័ន្ធរុស្សីនិង វិថីកម្ពុជាក្រោម គឺ ៥,៥០ម៉ែត្រ

លទ្ធផលនៃគំរោង ជាទូទៅសំរេចបាន 100%

  • ការងារការបណ្តាញលូសង្ខាងផ្លូវ ៖ ១០០%
  • ការងារដោះស្រាយផលប៉ះពាល់ ៖ ១០០%
  • ការងារអ៊តុកៅស៊ូពង្រីកផ្លូវសង្ខាងស្ពាន ៖ ១០០%
  • ការងារបេតុងជើងតាង ៖ សំរេចបាន ១៦ លើ ១៦ ជើងតាង ៖ ១០០%
  • ការងារបេតុងសសរ ៖ សំរេចបាន១៦ លើ១៦សសរ ៖ ១០០%
  • ការងារបេតុងកំរាលស្ពាន ៖ ១០០%
  • ការងារអ៊ុតកៅស៊ូកំរាលស្ពាន បង្កាន់ដៃ បង្គោលភ្លើងបំភ្លឺ ៖៩៥%
  • ការងារអ៊ុតកៅស៊ូ បង្គោលភ្លើងបំភ្លឺ សួនច្បារ គំនូសចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ ៖៩៥%
  • សកម្មភាពអនុវត្តន៍គម្រោងក្នុងអំឡុងខែធ្នូ ឆ្នាំ២០១១
    សកម្មភាពអនុវត្តន៍គម្រោងក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១១
    លទ្ធផលការងារក្នុងខែកក្កដា ២០១១
    ការចុះត្រួតពិនិត្យការងារពង្រីកផ្លូវ ចាក់បេទីម និងការដាក់ប្រព័ន្ធលូ (រូបភាពខែមេសា)
    ការងារពិសោធន៍ដីនិងការងារដោះស្រាយផលប៉ះពាល់ (រូបភាពខែកុម្ភះ)

TOP