ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ​ប្រជុំសាមញ្ញ លើកទី៣៦
Tuesday, 29 May 2012 14:00
នារសៀល​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១២ នៅសាលាខណ្ឌឫស្សីកែវ មានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី១ ដោយមានរបៀបវារៈដូចខាងក្រោម ៖
  • ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ (កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២) របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី១។
  • ២-ពិនិត្យ របាយការណ៏រីកចំរើន នៃការអនុវត្តផែនការ សកម្មភាពការងារសំខាន់ៗ រយៈពេល៣ខែ (មេសា-ឧសភា-មិថុនា) ឆ្នាំ២០១២ របស់រដ្ឋបាល ខណ្ឌឫស្សីកែវ។
  • ៣-បញ្ហាផ្សេងៗ(បើសិនមាន)។
កិច្ចប្រជុំបានដំណើរការក្រោមអធិបតីភាព លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ ឫស្សីកែវ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខណ្ឌ ព្រមទាំង សមាជិក-សមាជិកា ចូលរួមចំនួន ៦៩នាក់។
ជាកិច្ច​ចាប់ផ្តើម​កម្មវិធី សមាជិកក្រុមប្រឹក្សាខណ្ឌទាំង ១៨រូប អវត្តមាន០១រូប បាន អនុម័ត​របៀបវារៈទី១​ចំនួន​១៦​លើ​១៨​សំលេង, ពិនិត្យរបៀបវារៈទី២ដោយឯកភាព ១៨លើ ១៨សំលេង ។ អង្គប្រជុំបាន ពិភាក្សា​ផ្តោត​ទៅ​លើ​ការងារ​មួយ​ចំនួន​ដូចជា ៖ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុង ពេលយុទ្ធនាការ​បោះឆ្នោត និង​ពេល​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា សង្កាត់ នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខ។ ក្នុងកិច្ចប្រជុំនោះ លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោកអភិបាល ខណ្ឌឫស្សីកែវ បានមានប្រសាសន៏ថា ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនា​ការ​បោះ​ឆ្នោត​នេះ សូម អំពាវនាវដល់គ្រប់ គណៈបក្សមេត្តា រក្សាភាពថ្លៃថ្នូរជៀសវាងអំពើហឹង្សា និងសូមលោក មេភូមិ-ចៅសង្កាត់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមអោយទៅ បោះ​ឆ្នោត​អោយ​បាន​គ្រប់ៗគ្នា។ ជាពិសេសសូមអោយកងកំលាំងប្រដាប់អាវុធខណ្ឌ ប្រុងប្រយ័ត្ន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ការពារ និងយកចិត្ត ទុកដាក់​បន្ថែមទៀត លើបញ្ហា បោះឆ្នោត។
អង្គប្រជុំបានប្រព្រឹត្តទៅដោយរលូន មានការចូលរួមមតិយោបល់បន្ថែម ពីលោក លោកស្រីអភិបាលរងខណ្ឌ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពុំមានភាពតានតឹងលើ របផបវារៈណាមួយឡើយ៕
(ព័ត៌មានពី​ខណ្ឌឫស្សីកែវ) ។
TOP