ខណ្ឌមានជ័យចែកសៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋ ភូមិព្រែកតាគង់១
Tuesday, 29 May 2012 07:57
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ តែងតែលើទឹកចិត្ត និងជំរុញដល់មន្ត្រី ក្រោមការដឹកនាំរបស់លោក ឱ្យខិតខំធ្វើអត្តសញ្ញាណប័ណ្ណ ក៏ដូចជាសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ឱ្យបានគ្រប់ៗគ្នានិងគ្រប់គ្រួសារ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង ងាយស្រួលក្នុងការប្រើប្រាស់ បំពេញឯកសារផ្សេងៗដូចជា សុំចូលបំរើការងារ សុំចូលរៀនជាដើម។ ជាក់ស្តែងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១២ នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ មានរៀបចំពិធីផ្តល់សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋចំនួន ៣១៩គ្រួសារ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ។ ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បាលមានប្រសាសន៍ថា ភូមិព្រែកតាគង់១ គឺជាភូមិដែលទើបនិងកាត់ចេញពីសង្កាត់បឹងទំពុន មានគ្រួសារសរុប ចំនួន ៣៣៨គ្រួសារ ស្មើរនិងប្រជាពលរដ្ឋសរុប ១.៨១៧នាក់ ស្រី ៩៣៧នាក់។ លោកអភិបាលខណ្ឌ បានបន្តទៀតថា ដោយពិនិត្យឃើញបងប្អូនមានការខ្វះខាតផ្នែកឯកសារ និងលិខិតស្នាមផ្សេងៗ ពិសេសគឺសៀវភៅស្នាក់នៅ ដែលជា ហេតុនាំអោយសាលាសង្កាត់ស្នើសុំមកសាលាខណ្ឌ អោយជួយផ្លាស់ប្តូរសៀវភៅស្នាក់នៅ ដែលមានអាស័យដ្ឋាន ចាស់នៅសង្កាត់បឹងទំពុន មកអាស័យដ្ឋានសង្កាត់ចាក់អង្រែលើវិញ ដើម្បីអោយប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុង ការប្រើប្រាស់បំពេញឯកសារផ្សេងៗដូចជា សុំចូលបំរើការងារ សុំចូលរៀនជាដើម៕
(ព័ត៌មានពីខណ្ឌមានជ័យ)
TOP