ក្រុមប្រឹក្សាខណ្ឌមានជ័យប្រជុំសាមញ្ញ លើកទី៣៦
Friday, 04 May 2012 08:07
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ក្រុមប្រឹក្សាខណ្ឌ-គណៈ​អភិបាល​ខណ្ឌ-លោក អធិការ​នគរបាល​ខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ប្រធានការិយាល័យចំណុះ-ជំនាញ-ចៅសង្កាត់-ក្រុមប្រឹក្សាសង្កាត់-ស្មៀន-ផ្សារ-តំណាងសមាគមចិន-តំណាងសមាគមខែ្មរឥស្លាម និង តំណាង​សមាគមវៀតណាម សរុបចំនួន ៧២នាក់ បាន​អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិទី១ ក្រោមអធិបតីភាព លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ នៅ​សាលប្រជុំ​រួម​សាលា​ខណ្ឌ​មានជ័យ លើ​របៀបវារៈដូចខាងក្រោម ៖
  • ១-អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥
  • ២-ស្តាប់របាយការណ៍រីកចំរើននៃការអនុវត្តផែនការសកម្មភាពការងារសំខាន់ៗ ប្រចាំខែ មេសា ឆ្នាំ ២០១២ របស់​រដ្ឋបាល​ខណ្ឌមានជ័យ ។
  • ៣-បញ្ហាផ្សេងៗ ៕
(ព័ត៌មានពីខណ្ឌ​មានជ័យ)
TOP