ខណ្ឌសែនសុខក៏មិនខុសពីខណ្ឌនានាក្នុងរាជធានីភ្នំពេញដែរ តែងតែចុះ ពិនិត្យ និងស្រង់ស្ថិតិ ចំនួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលគ្រប់ អាយុធ្វើអត្តសញ្ញាណប័ណ្ណជូននោះគឺបានដំណើការធ្វើ និងប្រគល់ជូនដល់ បង ប្អូនប្រជាពលរដ្ឋរបស់យើងជាបន្តបន្ទាប់ ដែលពិធីប្រគល់អត្តសញ្ញាណប័ណ្ណ នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ គឺរដ្ឋបាលខណ្ឌ សែនសុខ បានធ្វើការផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋរស់នៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចំនួន៤៥៣នាក់ ក្នុងនោះស្រ្តីចំនួន២១៣នាក់។
ពិធីផ្តល់អត្តសញ្ញាណប័ណ្ណនាឧិកាសនេះប្រព្រិត្តទៅក្រោមអធិបតីភាពលោក អ៊ូវ ឡៃយ ប្រធានក្រុមប្រឹក្សាខណ្ឌ សែខសុខ និងលោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌសែនសុខ តំណាងលោក ឃួង ស្រេង អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឧិវាតរដ្ឋបាលខណ្ឌជាច្រើនរូប។
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនោះលោក ម៉ូវ ម៉ានិត បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយថវិកាសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ដល់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលបានចំណាយពេលវេលា និងកំលាំងកាយចិត្ត ក្នុងការ ចុះហត្ថលេខា លើអត្តសញ្ញាណប័ណ្ណទាំងនេះ។ ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ ក៏បានជម្រាបជូន ប្រជា ពលរដ្ឋពីផលប្រយោជន៏នៃអត្តសញ្ញាណប័ណ្ណនិងសូមបងប្អូនប្រជាពលរដ្ឋថែរក្សាអោយបានល្អ បើមានការបាត់បង់ ដោយប្រការណាមួយត្រូវរាយការណ៏ជូននគរបាលប៉ុស្តិ៏ជាបន្ទាន់៕
(ព័ត៌មានពីខណ្ឌសែនសុខ)