សួនសែនមនោរម្យ ដែលបានដាក់តាំងរូបសំណាក
ព្រះគណេស (ជាទេវតាមានព្រកេសជាដំរី ដែលជាបុត្រព្រះឥសូរ) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា នារសៀលថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ
ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសួនច្បារថ្មី និងអភិសេកព្រះគណេស ដើម្បីដាក់ឲ្យប្រើប្រាស់ និងបានគោរពបូជាតាមជំនឿសាសនា។
យោងតាមរបាយការណ៍នៃការសាងសង់ បានឲ្យដឹងថាទីតាំង
សួនសែនមនោរម្យនេះ ពីមុនជាដីទំនេរដុះស្មៅទ្រុបទ្រុល ក្រោយមកបាន ក្លាយជាទីតាំងស្ថានីយ៏ប្រេងឥន្ធនៈ ភីធីធី ស្ថិតនៅចំផ្លូវប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។ ប៉ុន្តែ ដោយពិនិត្យឃើញថាទីនេះ ស្ថិតនៅ ជាប់ផ្លូវសំខាន់ដែលគណៈប្រតិភូនានាធ្វើដំណើរឆ្លងកាត់ ទើប
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សម្រេចឲ្យស្ថាបនា សួនច្បារនេះឡើងដើម្បីរៀបចំជាតំបន់សុវត្ថិភាព សន្តិសុខ ព្រមទាំង បានលើកកម្ពស់សោភ័ណភាព តំបន់រដ្ឋបាល របស់រាជរដ្ឋាភិបាលផងដែរ។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា សួនសែនមនោរម្យបានចាប់ស្ថាបនាកាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១១ ហើយបានបញ្ចប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ ចំណាយថវិការបស់ សាលារាជធានីភ្នំពេញ អស់ចំនួន
៤៤៧.១៧២.៨៤០ រៀល ក្នុងនោះ មានរៀបចំ សួនបៃតងទំហំ ១១៤៣ម៉ែត្រ ក្រឡា, កសាងរូបសំណាកព្រះគណេសចំកណ្តាលសួនកម្ពស់ ៧,៧៤ម៉ែត្រ, រៀប ចិញ្ចើមផ្លូវ ខឿនសួន ទំហំ ២០០ ម៉ែត្រក្រឡា, រៀបចំក្រាលស្មៅទំហំ ៤៩៥,៤៤ ម៉ែត្រក្រឡា, ដាំបង្គោលភ្លើងចំនួន ០៦ បង្គោល, ដាំដើមស្នាយចំនួន ០៤ដើម, ដើមត្នោតថ្មី-ចាស់ចំនួន ០៤ ដើម ព្រមទាំងដាំផ្កា និង រុក្ខជាតិតូចៗចម្រុះ ជាច្រើនទៀត។
ថ្លែងក្នុងឱកាសនោះ
ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានគូស បញ្ជាក់ថា
សួនសែនមនោរម្យ ដែលមានដាក់ទេវរូបព្រះគណេស ដែលបានស្ថាបនារួច នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត របស់សាលារាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរ ក្នុងខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ច ប្រជុំអាស៊ានឆ្នាំ ២០១២ នេះ ម៉្យាងវិញទៀត រូបសំណាកទេវរូបព្រះគណេសនេះ ក៍ជា ប្រពៃណីទំនាមទម្លាប់ដែលប្រជារាស្រ្តខ្មែរមានជំនឿ និងគោរពបូជា ព្រោះថា ទេវរូបនេះ អាចជួយកំចាត់នូវរាល់ឧបសគ្គ និងឧបទ្រុពចង្រៃនានា ដោយនាំជំនួសមកវិញនូវសេចក្តី សុខចម្រុងចម្រើន និងសុខសន្តិភាពជូនដល់ប្រជារាស្រ្ត និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះ
ឯឧត្តមអភិបាល ក៍បានធ្វើការថ្លែងសរសើរដល់ក្រុមមន្រ្តីជំនាញ ដែលបាន សម្រឹតសម្រាំងស្ថាបនារូបសំណាកដ៏ល្អផូរផង់មកដាក់តាំងលើសួនច្បារនេះ គឺបានបង្ហាញឲ្យឃើញពីស្នាដៃនៃចម្លាក់ សិល្បៈអង្គរដ៏រុងរឿង ដែលបុព្វបុរសខែ្មរ បានបន្តមរតកនេះមកឲ្យជំនាន់ក្រោយ ហើយពិតជាបានលើកស្ទួយ សោភ័ណភាពទីក្រុង ដែលកំពុងមានទៅដោយអាគារខ្ពស់ៗនៃទីក្រុងទំនើប ហើយបានប្រែក្លាយភ្នំពេញឲ្យទៅជាទី ក្រុងដ៏ស្រស់ប្រិមប្រីយ៍យ៉ាងប្រាកដ៕