ប្រជាពលរដ្ឋស្នាក់នៅលើគម្រោងស្ថាបនាច្រាំងទន្លេ ជ្រោយចង្វារ ថ្លែងអំណរគុណចំពោះអភិបាលរាជធានី
Tuesday, 12 Apr 2011 09:08
ប្រជាពលរដ្ឋចំនួន ១១១ ខ្នងផ្ទះ ដែលបានស្នាក់នៅសំណង់បណ្តោះអាសន្នលើគម្រោងស្ថាបនាច្រាំងទន្លេ ជ្រោយចង្វារ មានសេចក្តីរីករាយឥតឧបមាដោយបានទទួលនូវគោលនយោបាយពី សាលារាជធានីភ្នំពេញ ដើម្បី ផ្ទេរទីតាំងស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន ពីតំបន់នៃគម្រោងស្ថាបនាច្រាំងទន្លេជ្រោយចង្វារ បានទៅរស់នៅ ទីតាំងដ៍សមរម្យ និងសុវត្ថិភាព នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ទាំងនេះ គឺបានបង្ហាញពីស្មារតីយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យមាន សោភ័ណភាព សុខមាលភាព បរិស្ថាន ទេសចរណ៍ ស័ក្តិសមជាទីក្រុងស្រស់ប្រិមប្រីយ៍ ។ ជាសក្ខីភាព ដើម្បី បង្ហាញពីឆន្ទៈក្នុងការចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៍ដូចជាបានបង្ហាញពីសណ្តានចិត្តរីករាយ ប្រជា ពលរដ្ឋទាំង ១១១ ខ្នងផ្ទះ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ ៖

TOP